កក្លៀកខខ្មៅមែនទេ ពិបាកចិត្តមែនទេ? ប្រើធាតុផ្សសំពីរមុខនេះ លែងខ្មាស់រឿងក្លៀកខ្មៅទៀតហើយ!
សូមជួយ ស៊ែរចែករំលែកបន្តទៅមនុស្សជាទីស្រលាញ់របស់អ្នក
តើមូលហេតុអ្វីដែលបណ្តោលឲ្យក្លៀកខ្មៅ? បញ្ហាក្លៀកខ្មៅ អាចបង្កឡើងដោយសារតែខ្វះអ័រម៉ូន កត្តាហ្សែន ការប្រើប្រាស់ផលិតផលកម្ចាត់ក្លិនក្លៀក ការកិតដោយសារតែសម្លៀកបំពាក់រឹបតឹងជាដើម។ បញ្ហាក្លៀកខ្មៅ បានកើតឡើងទូទៅសម្រាប់ស្ត្រីទៅហើយក្នុងសង្គមសព្វថ្ងៃ។ ថ្វីបើវាមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ក៏ធ្វើឲ្យមនុស្សស្រីបាត់បង់ទំនុកចិត្ត ហើយខ្មាសអៀននៅក្នុងចំណោមហ្វូងមនុស្ស។ ទន្ទឹមនឹងនេះក៏មានការព្យាបាលជាច្រើននៅតាមទីផ្សារ
រាល់ថ្ងៃនេះបងប្អូនមានបញ្ហាក្លៀកខ្មៅមែនទេពិបាកចិត្តមែនទេ មិនហ៊ានពាក់អាវវាលមែនទេ ឥលូវនេះឈប់ពិបាកចិត្តទៀតទៅណា ថ្ងៃនេះគេហទមព័រ អាណាចក្រខ្មែរ សូមលើកយកនូវវិធីដ៏មានប្រសិទ្ធភាពជូនបងប្អូនសម្រាប់អនុវត្តដូចខាងក្រោមនេះ៖
បញ្ហាក្លៀកខ្មៅអាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិមាន២វិធីគឺ៖
**វិធីទី១៖ មានធាតុផ្សំពីរមុខលាយបញ្ចូលគ្នា គឺដំឡូងបារាំង និងក្រូចឆ្មារ
**វិធីទី២៖ មានវិធីសាស្ត្រមួយដោយប្រើគ្រឿងផ្សំធម្មជាតិដូចជាស៊ុតមាន់តែ១គ្រាប់ និងខ្ញី១ដុំតូច ហើយអាចធ្វើនៅផ្ទះដោយមិនចំណាយច្រើន។
សូមមើលពីរបៀបធ្វើដូចខាងក្រោម៖
**វិធីទី១៖
បញ្ហាក្លៀកខ្មៅអាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិពីរមុខលាយបញ្ចូលគ្នា គឺដំឡូងបារាំង និងក្រូចឆ្មារ។ នៅពេលដែលធាតុផ្សំទាំងពីរមុខនេះលាយបញ្ចូលគ្នា វានឹងក្លាយជាភ្នាក់ងារដែលអាចលាងជម្រះស្បែកឲ្យស្អាត ព្រមទាំងកម្ចាត់ពពួកបាក់តេរីបង្កឲ្យមានបញ្ហាក្លិនក្លៀកទៀតផង។
ការអនុវត្ត៖
– ជ្រើសដំឡូងបារាំងមួយមើមធំល្មម ចិតសំបកចេញរួចលាងទឹកឲ្យស្អាត
– បន្ទាប់មកយកទៅកិន ហើយច្រោះយកតែទឹកបានហើយ
– បន្ថែមទឹកក្រូចឆ្មា៥ដំណក់ចូល រួចកូររលាយចូលគ្នា
– ចាប់ផ្តើមលាបក្រោយក្លៀកដែលមានបញ្ហាទុករយ:ពេល ៥ ទៅ ១០នាទី ទើបជូតសម្អាតចេញជាមួយនឹងកន្សែមសើម
– សូមព្យាយាមអនុវត្តរាល់ថ្ងៃ ពេលដែលអ្នកទំនេរពីការងារ ឬពេលល្ងាច។
ចំណាំ៖ ក្នុងករណីដែលអ្នកត្រូវរបួស កើតមុនក្រោមក្លៀក ឬក៏មានបញ្ហាស្បែកអាឡែស៊ី គួរតែជៀសវាងប្រើរូបមន្តមួយនេះ។
**វិធីទី២៖
វិធីធ្វើ
យកខ្ញីស្រស់ចិតសំបកឲ្យស្អាត ហើយហាន់ជាចំណិតស្ដើងៗ ហើយបុកវាត្រង់យកទឹក។ បន្ទាប់មកដាក់ស្ងោរពងឲ្យឆ្អិនសព្វល្អ រួចស្រង់មកបកសំបក ហើយយកទៅលុញនៅក្លៀកមួយសន្ទុះ ចាំយកទឹកខ្ញីទៅលាបនៅក្លៀក ហើយទុកចោល ១០ នាទី ចាំលាងសម្អាតជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីទទួលបានលទ្ធផលលឿនបំផុត។
ការប្រើប្រាស់ស៊ុតជាមធ្យោបាយល្អបំផុត ព្រោះវាសម្បូរវីតាមីន A, B2, B6, B12, D, E និងសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើនដូចជា Ca, Mg, Fe និងទប់ស្កាត់ក្លិនញើសបានល្អ។ ចំណែកខ្ញីគ្រឿងផ្សំល្អព្រោះមានផ្ទុកប្រេងច្រើន ហើយ ៣០% គឺជាជាតិហឹរដែលអាច ជួយស្បែកក្លៀកឲ្យស បន្ថយស្នាមខ្មៅតាមបែបធម្មជាតិ៕
រក្សាសិទ្ធិដោយ៖ KH Empire
No comments:
Post a Comment