ខខេត្តប៉ៃលិន៖
សស្ត្រីម្នាកក់ដោយសារតែភ្លើងប្រចណ្ឌខ្លាំងពេក បានដាច់ចិត្តទាញយកដបទឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវចូលទៅសម្ងំផឹក្នុងបន្ទប់អស់ជាច្រើនបន្ទាប់ពីឈ្លោះទាស់ទែងជាមួយប្តី។
ស្ត្រីខាងលើមានឈ្មោះ រ៉េត ចន្នី អាយុ ២៧ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្រប៉ៃលិន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃគេឃើញស្ត្រីខាងលើតែងតែឈ្លោះទាស់ទែងជេរបញ្ចោរប្តីរបស់ខ្លួនពេលឃើញប្តីនិយាយជាមួយស្ត្រីណាម្នាក់នៅក្នុងភូមិក៏មិនបានដែរ ខណៈគេទៅបាត់នាងតែងតែរករឿងឈ្លោះជារៀងរហូត ។ ស្ត្រីខាងលើក៏ធ្លាប់ប្តីវាយជាច្រើនដងមកហើយដែរដោយសារតែប្រចណ្ឌហួសហេតុពេក ។
នៅថ្ងៃកើតហេតុ បន្ទាប់ពីប្រជាពលរដ្ឋបានឮសូរសម្លេងក្អួតចង្អោរ និងធុំក្លិនថ្នាំពុលបាញ់ស្មៅក៏ចូលទៅមើលក្នុងបន្ទប់ស្រាប់តែឃើញបែកពពុះមាត់ដង្ហើមចង្រិតបាត់ទៅហើយ ត្រូវគេប្រញាប់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ តែគ្រូពេទ្យប្រាប់ថា ហួសពេលបាត់ទៅហើយព្រោះថ្នាំពុលទឹកខៀវជាប្រភេទថ្នាំពុលលេខ ១គ្មានថ្នាំបន្សាបជួយបានទេ ។
តាមសម្តីពីប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានឱ្យដឹងដែរថា ខាងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមិនទទួលព្យាបាលស្ត្រីរងគ្រោះនោះទេ ដោយសារសភាពធ្ងន់ខ្លាំងពេក ហើយក៏ឱ្យវិលត្រឡប់ទៅផ្ទះវិញរង់ចាំឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យសពតាមប្រពៃណីប៉ុណ្ណោះ៕ ប្រភព៖ កោះសន្តិភាព
ព្រោះតែប្រចណ្ឌប្តីពេក ស្ត្រីវ័យក្មេងដាច់ចិត្តធ្វើរឿងមួយ នឹកស្មានមិនដល់…

Subscribe to:
Post Comments (Atom)
No comments:
Post a Comment