Paula Edwards អាយុ ៥៤ ឆ្នាំ ជនជាតិ​អង់គ្លេសស បាន​ប្រែប្រួល​ពណ៌​ស្បែកក​ពី​ខខ្មៅ​ទៅ​ស ក្រោយពេល​លេបថ្នាំ​ព្យាបាល​ជំងឺ

មហារីក​តម្រងនោម ។ Paula ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​តម្រងនោម​ដំណាក់កាល​ចុងក្រោយ​នៅ​ឆ្នាំ ២០១២ ។ វេជ្ជបណ្ឌិត​ព្យាករណ៍​ថា អ្នកស្រី​អាច​នៅរស់​បានតែ​ប្រមាណ ១២ ទៅ ១៨ ខែ ។ ក៏ប៉ុន្តែ តាំងពី​ពេលនោះ​មកទល់​សព្វថ្ងៃ គឺ​រយៈពេល​ជាង ៥ ឆ្នាំ មកហើយ ស្ត្រី​រូបនេះ​នៅតែមាន​ជីវិត និង​បំពេញការងារ​ជាធម្មតា ។​

​ឆ្នាំទៅ​មិញ អ្នកស្រី​បាន​ថ្វើ​ការវះកាត់​លើក​ទី​៤ និង​ចាប់ផ្តើម​លេបថ្នាំ​ព្យាបាល​មហារីក​មានឈ្មោះ Votrient ។ Paula ឲ្យ​ដឹងថា ឆ្នាំនេះ​មាន​ឥ​ទ្ថិ​ពល​បន្ទាប់បន្សំ​ធ្វើ​ឲ្យ​អ្នកស្រី​កើតមុន​ទឹក​នៅ​អណ្តាត​, ដៃ ហើយ​ស្បែក​ប្រែ​ជាស​ឡើង​យ៉ាងច្បាស់​លាស់ ។ ពួក​វេជ្ជបណ្ឌិត​បាន​ស្វែងរក​ជំនួយ​ពី​ជំនាញការ​នៅ​អាមេរិក ដើម្បី​បញ្ជាក់​ពី​ហេតុការណ៍​ដ៏​ចម្លែក​នេះ ។​

Paula ឲ្យ​ដឹងថា ដំបូង អ្នកស្រី​ឃើញ​ស្បែក​របស់ខ្លួន​កំពុង​ភ្លឺ​ឡើង ក្រោយពេល​មើលរូប​ថត​ចាស់​ដែល​ថត​ជាមួយ​កូនស្រី​នៅ​ខួបកំណើត​លើក​ទី​១៨ របស់​កូន ។ អ្នកស្រី​ឃើញ​ស្បែក​របស់ខ្លួន​ខុសប្លែក​បន្តិច តែ​នៅតែ​ជា​ស្បែក​ពណ៌​ខ្មៅ ប៉ុន្តែ ឥឡូវនេះ ស្បែក​របស់​អ្នកស្រី​កាន់តែ​ស​ភ្លឺ​ជាង​មុន​យ៉ាងច្រើន ។​

អ្នកស្រី​មាន​អារម្មណ៍​ត្រូវ​បំពាន​ពេល​មនុស្ស​ជាច្រើន​បន្ទោស និង​ចោទ​អ្នកស្រី​ថា​បាន «​បោះបង់​ស្បែក​កំណើត​» ព្រោះ​ស្មានថា អ្នកស្រី​បានធ្វើ​ស្បែក​ឲ្យ​ស ។ អ្នកស្រី​មិនដឹង​ធ្វើ​ម៉េច​ក្រៅពី​ការ​បួងសួង​កុំ​ឲ្យ​ស្បែ​កស​ជាងនេះទៀត ។ កូនស្រី​ពៅ​អាយុ ៩ ឆ្នាំ របស់​អ្នកស្រី​និយាយថាៈ «​មើលទៅ​ម៉ាក់​មិន​ដូចជា​ម៉ាក់​របស់ខ្ញុំ​» ។​

«​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា នេះ​ជា​ប្រតិកម្ម​បន្ទាប់បន្សំ​របស់​ថ្នាំ​ព្យាបាល​មហារីក តែ​គេ​ក៏​មិនដឹងថា តើ​ខ្ញុំ​នឹង​ក្លាយទៅជា​មនុស្ស​ស្បែក​ស​ទាំងស្រុង ឬ អត់​», Paula ព្រួយបារម្ភ ៕​

ចម្លែកម៉្លេះ!! ក្រោយ​លេបថ្នាំ​ព្យាបាល​មហារីក ​ស្ត្រី​ស្បែក​ខ្មៅ​ប្រែ​ជាស

No comments:

Post a Comment