ទីកក្រុងអ្នកមានឌូបៃរបសស់ប្រទេសអារ៉ាប់រួម ហាក់គ្មានកង្វល់ទៅលើរឿងអត់ការងារធ្វើ បទល្មើសផ្សេងៗ ឬខខ្វះផ្ទះសម្បែងនៅឡើយ ប៉ុន្តែបញ្ហាដ៏ធំមួយនាពេលនេះ គឺរថយន្តកប់ស៊េរីជាច្រើនគ្រឿងត្រូវគេទុកចោលហាលដីពាសពេញផ្លូវ និងចំណតឡានក្នុងព្រលានយន្តហោះ។
រយៈពេល ៥ឆ្នាំចុងក្រោយ រថយន្តស៊េរីទំនើបជាច្រើនគ្រឿង ដែលមានទាំងម៉ូដែល Porsche, Ferrari, Mercedes Benz ត្រូវប្រជាជននៅឌូបៃទុកហាលដីចោលតាមផ្លូវ តាមកន្លែងចតឡានក្នុងព្រលានយន្តហោះ បន្ទាប់ពីម្ចាស់ក្ស័យធនភៀសខ្លួនដោយវិបត្តិហិរញ្ញវត្ថុ។
តាមច្បាប់ Sharia (ប្រព័ន្ធច្បាប់ឥស្លាមនៅអារ៉ាប់) អ្នកគ្មានសមត្ថភាពសងបំណុល នឹងត្រូវជាប់ទោសពីបទឧក្រិដ្ឋ ហើយអាចប្រឈមមុខចំពោះការជាប់ពន្ធនាគារ។ ដោយសារបែបនេះហើយ ទើបមនុស្សមួយចំនួន បានទុកឡានចោលដើម្បីចៀសវាងជាប់ពន្ធនាគារទាំងនៅជាប់កូនសោជារឿយៗ។
បើតាមសារព័ត៌មាន Gulf របស់ប្រទេសអារ៉ាប់រួមបានឲ្យដឹងថា រថយន្តស៊េរីទំនើបចន្លោះពី ២ពាន់ ទៅ ៣ពាន់គ្រឿង ត្រូវប៉ូលិសប្រទះឃើញទុកចោលនៅកន្លែងចតឡានក្នុងព្រលានយន្តហោះរៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១១ ឡានម៉ាក Ferrari Enzo ដ៏កម្រដែលមានតម្លៃប្រហែល ២លានដុល្លារ ត្រូវប្រទះឃើញទុកចោល ដោយមិនឃើញម្ចាស់។
ប៉ូលិសបានចេញសេចក្ដីប្រកាសថា ប្រសិនបើម្ចាស់មិនបង្ហាញខ្លួនរយៈពេល ១៥ថ្ងៃ ឡានទំនើបទាំងនោះនឹងត្រូវរឹបអូសទុក រួចដាក់លក់ដេញថ្លៃតាមតម្លៃមួយភាគនៃតម្លៃដើម។ ទីក្រុងអ្នកមានឌូបៃ បានជួបផលប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុសកល ព្រមទាំងការធ្លាក់ចុះតម្លៃប្រេង ដែលនាំឲ្យអ្នករកស៊ីមួយចំនួនចាកចេញពីក្រុងព្រោះមិនអាចត្រដរជាមួយតម្លៃរស់នៅដ៏ថ្លៃបាន។ យ៉ាងណាមិញ នេះជាដំណឹងល្អសម្រាប់អ្នកចូលចិត្តដេញម៉ូដឡាន ព្រោះអាចទទួលបានការបញ្ចុះតម្លៃច្រើន៕
ញាក់សាច់!! ហេតុតែជាប្រទេសអ្នកមាន នៅឌូបៃទ្បានទំនើបៗកប់ស៊េរី រាប់រយគ្រឿងទុកចោលគ្មានអ្នកជិះ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment