ចំណាយពេលធ្វើដំណើរប្រមាណ ពីរម៉ោង ពីទីកក្រុងបាងក ទៅដល់ខខេត្ត Phetchaburi នោះលោកអ្នកនឹងឃើញ អ្នកលក់ម្ហូបអាហារ កំពុងធ្វើរៀបចំសសម្ភារៈចំអិនមុខម្ហូបប្រចាំហាងរបស់ខ្លួន នោះគឺមាន់អាំងពន្លឺព្រះអាទិត្យ។
លោក Sila Sutharat អាយុ៦០ឆ្នាំ បានប្រើជញ្ជាំងមួយផ្ទាំង ដែលពោរពេញទៅដោយបន្ទះកញ្ចក់តូចៗច្រើនសន្លឹក ដើម្បីទាក់ទាញពន្លឺព្រះអាទិត្យ បាញ់ទៅលើមាន់ដែលបានប្រឡាក់គ្រឿងរួចជាស្រេច។ ការរៀបចំនេះ ត្រូវបានច្នៃបង្កើតឡើងដោយខ្លួនគាត់ផ្ទាល់តែម្តង។
លោក Sila បាននិយាយថា គំនិតមួយនេះបានកើតឡើងតាំងពី ២០ឆ្នាំមុនមកម្ល៉េះ គឺនៅពេលដែលលោកបានចាប់អារម្មណ៍ថា កម្តៅដែលចាំងចេញពីកញ្ចក់បង្អួចរថយន្តក្រុង ដែលតែបើកបរកាត់មុខផ្ទះរបស់គាត់។ លោកបាននិយាយថា "ខ្ញុំគិតថកម្តៅដែលចេញពីចំណាំងពន្លឺនៃកញ្ចក់ អាចបំលែងទៅជាថាមពលបាន"។ បន្ទាប់មក លោកក៏បានធ្វើវាមែន ហើយវាមិនត្រឹមតែជួយឲ្យការអាំងមាន់ បានសម្រេចនោះទេ ប៉ុន្តែវាក៏បានចូលរួមកាត់បន្ថយការចំណាយ លើការប្រើប្រាស់ថាមពលទៀតផង។
លោក Sila បានបន្ថែមថា "កាលនោះថាមពលផ្សេងៗដូចជា ប្រេងសាំង និងហ្គាស មានតម្លៃថ្លៃខ្លាំងណាស់ ហើយអុសក៏មិនងាយរកបានទៀត។ បើសិនជាខ្ញុំអាចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបាន នោះខ្ញុំនឹងសន្សំសំចៃបានច្រើន។ ដូច្នេះ ខ្ញុំគិតថា វាអាចទៅរួច ហើយណាមួយ វាក៏អាចចូលរួមកាត់បន្ថយការបំពុលបរិយាកាសផងដែរ"។
យ៉ាងណាមិញ ការច្នៃប្រឌិតរបស់លោក ពិតជាមានប្រសិទ្ធភាពមែន។ លោក Sila បាននិយាយថា ពន្លឺពីចំណាំងកញ្ចក់ទាំងនោះ អាចចំអិនមាន់មួយក្បាលឲ្យឆ្អិនបានក្នុងរយៈពេលតែ ១២នាទីប៉ុណ្ណោះ។ ប៉ុន្តែដោយសារពន្លឺជះពីកញ្ចក់នោះខ្លាំងពេក ហេតុនេះហើយ លោកចាំបាច់ត្រូវពាក់ឧបករណ៍ការពារភ្នែក ដូចជារបាំងការពារភ្នែករបស់ជាងផ្សារដែកជាដើម ដើម្បីចៀសវាងការរលាកភ្នែកធ្ងន់ធ្ងរ។
ចុងភៅអាំងមាន់រូបនេះ បានបន្ថែមទៀតថា "ដំបូងឡើយមនុស្សជាច្រើនបានគិតថា នេះជាគំនិតមួយដែលឆ្កួតៗ ប៉ុន្តែមកដល់ពេលនេះ ពួកគេបានផ្លាស់ប្តូរហើយ"។
ក្នុងរយៈពេល២០ឆ្នាំមុន ភោជនីយដ្ឋានរបស់លោក Sila មានការពេញនិយមយ៉ាងខ្លាំង សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកទទួលបានភាពល្បីល្បាញខ្លាំងមែនទែន ដោយសារតែមានបទសម្ភាសន៍ពីសំណាក់ទូរទស្សន៍ក្នុងប្រទេសថៃ និងនៅតាមបណ្តាញសង្គមផ្សេងៗជាច្រើនទៀត។ អតិថិជនជាច្រើនមកពីទូទាំងពិភពលោក បានធ្វើដំណើរមកកាន់ប្រទេសថៃ ក៏ដើម្បីមកភ្លក់មាន់អាំងពន្លឺព្រះអាទិត្យរបស់លោកផងដែរ។
មកដល់ពេលបច្ចុប្បន្ននេះ លោក Sila និងប្រពន្ធរបស់លោក ត្រូវចំអិនមាន់ប្រមាណជា ៤០ក្បាល ព្រមទាំងសាច់ជ្រូកបន្ទះមួយចំនួនទៀតជារៀងរាល់ថ្ងៃ។ អតិថិជនរបស់លោក Sila មួយរូបឈ្មោះ Thanyarat Kaewpaleuk បាននិយាយថា "ពួកយើងតែងតែមកញ៉ាំអាហារនៅទីនេះជាប្រចាំ ព្រោះថាវាពិតជាឆ្ងាញ់ខ្លាំងណាស់។ មាន់របស់គាត់ធាត់ៗ មានសាច់ច្រើន ហើយវាមិនមានជាតិខ្លោច និងក្លិនផ្សែងពីធ្យូងនោះទេ"៕
ចង់ដឹងថា ការអាំងមាន់ ដោយប្រើចំនាំងពន្លឺព្រះអាទិត្យ ពិតជាឡូយយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
មិនធម្មតាមែន!! អាំងមាន់ដោយប្រើពន្លឺព្រះអាទិត្យ បាញ់ចេញពីកញ្ចក់ ល្បីដល់សារព័ត៌មានបរទេស (មានវីដេអូ)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment