តាមប្រភពព័ត៌មានថៃ បានចុះផ្សសាយឲ្យដឹងថា នារីវ័យកក្មេងម្នាក់បានរងការរំខខានបៀតបៀនផ្លូវភេទពីសំណាក់សង្ឃមួយអង្គក្នុងរយៈពេលវែងមួយ បានក្លាហានចេញថ្កោលទោស ក្រោយពេលសាច់ញាតិដឹងឮ និងមានភស្តុតាងចោទប្រកាន់។
បើតាមរបាយការណ៍ព័ត៌មាន នារីរងគ្រោះខាងលើមានឈ្មោះ Joy Joy អាយុ ២៩ឆ្នាំ បានរៀបការមានកូន២ បច្ចុប្បន្នរស់នៅខេត្ត នៈខនប្រាក់ធុម (Nakhon Pathom) ប្រទេសថៃ។ ចំណែកសង្ឃកំហូចខាងលើ មានវ័យជាង ៥០ ឆ្នាំ ស្នាក់នៅវត្តពុទ្ធសាសនាមួយ នាខេត្ត កានចៈនៈបុរី (Kanchanaburi) -ខេត្តជាប់ជាមួយ នៈចនប្រាក់ធុម សង្ឃកំហូចរូបនេះមានងារថា Luang Pu ។ពីឆ្នាំ ២០១៦ មកទល់បច្ចុប្បន្ននេះ ចយ (Joy) តែងធ្វើដំណើរចុះឡើងរវាងខេត្ត នៈខនប្រាក់ធុម និងកានចៈនៈបុរី ដើម្បីមើលថែទាំម្តាយដែលមានជំងឺ។
នៅកានចៈនៈបុរី, ចយ បានស្គាល់ជាមួយ ហ្លុងពូ (Luang Pu) ហើយបានត្រូវសង្ឃអង្គនេះធ្វើការបៀតបៀនកេរ្តិ៍ខ្មាស ប៉ុន្តែដោយរងការសម្លុតគំរាម ហើយគួបផ្សំជាមួយនឹងភាពអៀនខ្មាសនារីវ័យក្មេងរូបនេះពុំហ៊ាននិយាយប្រាប់នរណាឡើយ។ ២ឆ្នាំកន្លងមក សង្ឃកំហូចនេះបានធ្វើការបៀតបៀននាងចយជាបន្តបន្ទាប់។ ពេលខ្លះវាតែងរកពេលជួប ចយ នៅកានចៈនៈបូរីថែមទៀត ហើយពេលខ្លះវាបើកឡានមកផ្ទះប្តីប្រពន្ធរបស់នាងនៅ នៈខនប្រាក់ធុម។ ចយ ឲ្យដឹងថា រៀងរាល់លើកដែល ហ្លុងពូ មករកជួបនាងនោះគាត់តែងតែរកមូលហេតុដើម្បីបន្តស្នាក់នៅ ហើយរំខាននាងយ៉ាងតិចមួយថ្ងៃ ៣ដង។
ក្រៅពីទង្វើរំលោភបំពានលើស្ត្រីភេទ សង្ឃបរាជិករូបនេះ នៅបានផឹកស្រា និងបរិភោគសាច់ក្លែមពុំរើសពេល។ លើសពីនេះរៀងរាល់ពេលផឹកស្រវឹងតែងទូរស័ព្ទរំខាននាងចយ ឬទាមទារនាងត្រូវរួមភេទជាមួយខ្លួន។ ទោះយ៉ាងណា មួយរយៈពេលវែងក្រោយមក ប្តីរបស់ ចយ បានចាប់ផ្តើមមានការសង្ស័យ ។
ប៉ុន្តែ ទើបតែថ្មីៗនេះ ប្តី និងប្អូនជីដូនមួយរបស់ចយ បានចាប់ភស្តុតាងឃើញ ហ្លុងពូ បង្ហាញនូវកាយវិការបៀតបៀនផ្លូវភេទភរិយាខ្លួន ខណៈពេលដែលនាងកំពុងអង្គុយធ្វើការក៏ពុំលើកលែង។ជាក់ស្តែង ហ្លុងពូ អង្គុយពីក្រោយកៀកនឹងនាងចយ ហើយលូកដៃចូលក្នុងអាវរបស់នាង ធ្វើការបៀតបៀនកេរ្តិ៍ខ្មាស ខណៈដែលប្ តីនិងប្អូនរបស់នាងបាននាំគ្នាលបមើល ហើយថតឃ្លីបទុកធ្វើជាភស្តុតាង ដើម្បីប្តឹងសង្ឃបរាជិករូបនេះ។
ករណីខាងលើត្រូវបានរាយការណ៍ប្រាប់ប៉ូលិសនៅ កានចៈនៈបុរី និងវត្តដែលសង្ឃអង្គនេះកំពុងគង់នៅ ។ ក្រៅពីករណីខាងលើ ដើមសប្តាហ៍នេះ ប្រព័ន្ធឃោសនាថៃ ក៏មានការរំជើបរំជួលជុំវិញករណីសង្ឃមួយអង្គផ្សេងទៀតឈ្មោះថា Theeraphap Worradilok អាយុ ៤៩ឆ្នាំ។
សង្ឃអង្គនេះ ត្រូវបានគេប្រទះឃើញស្ពាយថង់យាមពណ៌ខៀវ ដើរលួចខោទ្រនាប់របស់នារីៗ ក្នុងច្រកផ្លូវតូចៗ ដែលពុំសូវមានមនុស្សនាខេត្ត Suphanburi។
កាមេរ៉ាសុវត្ថិភាពរបស់ប្រជាជនម្នាក់រស់នៅតំបន់នេះ ថតបានដោយចៃដន្យទង្វើរបស់សង្ឃខាងលើ។ ហេតុការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃ ៥ កុម្ភៈ កន្លងមក។ នៅយប់នោះម្ចាស់ផ្ទះបានពិនិត្យមើលកាមេរ៉ារបស់ខ្លួន ហើយក៏រកឃើញសង្ឃមានរោគចិត្តអង្គនេះ ពួកគេក៏បានចែករំលែកឃ្លីបឡើងលើបណ្តាញសង្គម ហើយរាយការណ៍ឲ្យសមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួនសង្ឃអង្គនេះ។
តាមការស៊ើបអង្កេតលើកដំបូងឲ្យដឹងថា សង្ឃ Theeraphap Worradilok បួសនាវត្តមួយ នាខេត្ត Nakhon Nayok។ការសាកសួរព្រះចៅអធិការវត្តទើបដឹងថា Worradilok កំពុងមានបញ្ហាផ្លូវចិត្ត។ សង្ឃអង្គនេះ ចូលចិត្តលួចរបស់កំប៉ិកំប៉ុក ធ្វើឲ្យវត្តមានកេរ្តិ៍ឈ្មោះអាក្រក់៕
មើលសង្ឃកំហួចលួចបៀតបៀនកេរ្តិ៍ភេទប្រពន្ធគេ ហើយថែមទាំងដើរលួចលីអូស្រីៗហាលតាមផ្ទះ! (មានវីដេអូ)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment