នារីដ៏សស្រស់សោភាម្នាកក់ បានធ្វើឲ្យមនុស្សគ្រប់គ្នាមានការអាណិតអាសូរជាពន់ពេក នៅពេលបានដឹងពីរឿងរ៉ាវដ៏កំសត់របស់នាង ដែលនាងត្រូវស្ថិតក្រោមការរើសអើងពីអ្នកផង អស់រយៈពេល ១២ ឆ្នាំ ដោយសារលទ្ធផលធ្វើតេស្តឈាមដ៏ហួសចិត្ត កាលពីនាងមានអាយុ ៨ ឆ្នាំ បង្ហាញថានាងបានឆ្លងមេរោគអេដស៍ (HIV) ។ ប៉ុន្តែពេលនេះ នាងបានរួចផុតពីជីវិតដ៏សែនឈឺចាប់នេះហើយ ក្រោយពីមជ្ឈមណ្ឌលស្រាវជ្រាវកាកបាទក្រហមថៃ ធ្វើតេស្តឡើងវិញ បង្ហាញថាគ្មានមេរោគកំណាចនេះក្នុងខខ្លួនឡើយ ។
នារីរងអភ័ព្វខាងលើរូបនេះឈ្មោះថា Suthida Saengsumat អាយុ ២០ ឆ្នាំ ។ នាងបានធ្វើដំណើរទៅមជ្ឈមណ្ឌលក្នុងទីក្រុងបាងក ដើម្បីធ្វើតេស្តលើកទី២ បន្ទាប់ពីការធ្វើតេស្តថ្ងៃទី២៣ ខែឧសភាកន្លងទៅ បង្ហាញលទ្ធផលអវិជ្ជមាន ។ វេជ្ជបណ្ឌិត Praphan Phanuphak ប្រធានមជ្ឈមណ្ឌលបានធ្វើសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ ក្រោយចេញលទ្ធផល ៣០ នាទី ដោយនិយាយថា នាងពុំមានឆ្លងមេរោគអេដស៍ឡើយ ។
នាង Suthida បានស្រក់ទឹកភ្នែកឥតល្ហែ ក្រោយទទួលបានលទ្ធផលអវិជ្ជមាន ។ នាងក៏បានថ្លែងអំណរគុណចំពោះក្រុមវេជ្ជបណ្ឌិត ក៏ដូចជាអ្នកពាក់ព័ន្ធអស់គ្នាយ៉ាងជ្រាលជ្រៅបំផុត និងបានប្រាប់ដល់សាធារណជនឈប់រើសអើងនាងទៀតទៅ ។
ចំណែកម្ដាយវិញ ក៏យំដូចគ្នាផងដែរ ព្រោះមិននឹកស្មានថា កូនស្រីរបស់គាត់ ដែលបានរងភាពអយុត្តិធម៌អស់រយៈពេលជាង ១០ ឆ្នាំ បែបនេះ នៅទីបំផុត បង្ហាញការពិតនៅថ្ងៃនេះ ។ម្តាយមេផ្ទះមកពីខេត្ត Roi-et ភាគឦសាននៃប្រទេសថៃ បាននិយាយថា នាងត្រូវបានច្រានចោលដោយមិត្តរួមថ្នាក់របស់នាង និងក្មេងក្នុងក្នុងភូមិ ដោយសារលក្ខខ័ណ្ឌរបស់នាង ដែលជាលទ្ធផលបន្ទាប់គ្រូៗនាងនាំយកនាងធ្វើតេស្តឈាមនៅសាលារៀន ។
ឥឡូវនេះ នាងបានដាក់ពាក្យបណ្តឹងទៅក្រសួងសុខាភិបាលសាធារណៈថៃហើយ ដើម្បីផ្តល់យុត្តិធម៌ជាសំណង ជាថ្នូរនឹងការបាត់បង់កិត្តិយស និងឱកាសការងាររបស់នាងនៅក្រៅប្រទេស ។
ទោះយ៉ាងណា ឈ្មោះនៃមន្ទីរពេទ្យ និងគ្រូពេទ្យ ដែលពាក់ព័ន្ធក្នុងករណីរបស់អ្នកនាង Saengsumat មិនទាន់ត្រូវបានបញ្ចេញនៅឡើយ ៕
គួរឲ្យអាសូរណាស់!! នារីម្នាក់ខំលេបថ្នាំពន្យារជំងឺអេដស៍ អស់រយៈពេល១២ឆ្នាំ ចុងក្រោយទើបដឹងថា…

Subscribe to:
Post Comments (Atom)
No comments:
Post a Comment