ចិន៖ ជារឿងដ៏ចម្លែកក នឹងនឹកសស្មានមិនដល់ បន្ទាប់ពីក្រុមហ៊ុនមួយនៅចិន បានបង្ខខំឲ្យបុគ្គលិករបស់ខ្លួន លុតជង្គង់ទះកំផ្លៀងគ្នា ទៅវិញទៅមកមិនសំចៃដៃ នៅកណ្តាលឆាក ក្នុងហេតុផលដើម្បីកសាងចំណងក្រុមការងារឲ្យរឹងមាំ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុនថែរក្សាសុខភាពសម្រស់និងស្បែក «Nachang Jinhuayuan Meiye» (Beauty and Skin Care) បានបានរៀបចំព្រឹត្តិការណ៍ ជួបជុំដ៏រីករាយមួយ ជាមួយនឹងបុគ្គលិករបស់ខ្លួន ដើម្បីអបអរសាទរខួបលើកទី១៤ របស់ក្រុមហ៊ុន និងជាពិសេស សម្រាប់ក្នុងឱកាសជប់លៀងចុងឆ្នាំ ទាំងព្រមជាមួយគ្នាតែម្តង។

ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលនោះ គឺបុគ្គលិកជាច្រើនផ្នែក ដែលបម្រើការនៅក្រុមហ៊ុនខាងលើនេះ ត្រូវបានថៅកែរៀបចំឲ្យមានកម្មវិធីដ៏ប្លែកមួយ ដោយតម្រូវឲ្យបុគ្គលិកទាំងអស់របស់ខ្លួន ចាប់គូលុតជង្គង់ទល់មុខគ្នានៅលើឆាក ដើម្បីទះកំផ្លៀងគ្នាទៅវិញទៅមក រហូតទាល់តែថៅកែប្រាប់ថាឈប់ ទើបអាចឈប់បាន។

ទាក់ទងទៅនឹងសកម្មភាព នៃការដាក់ពិន័យលើបុគ្គលិកបែបនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងចំណងមិត្តភាពរវាងគ្នានិងគ្នា និងក្រុមការងារឲ្យរឹងមាំ មិនមានអ្វីលើសពីនេះឡើយ។ ប៉ុន្តែក្នុងនោះ ថៅកែក៏បានដាក់កំហិតមួយដែរ ប្រសិនបើបុគ្គលិកណាមិនព្រមធ្វើតាម អាចនឹងបាត់បង់ការងាររបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមរួចមក ទទួលបានអ្នកចុចចូលមើល រហូតដល់ទៅច្រើនជាង ៦លានដងឯណោះ។
 
ជាមួយគ្នានេះដែរ អ្នកនាំពាក្យនៃក្រុមហ៊ុនខាងលើ មិនបញ្ចេញឈ្មោះម្នាក់ ក៏បានព្យាយាមពន្យល់ប្រាប់ ពីហេតុការណ៍នេះ ដើម្បីកុំឲ្យគ្រប់គ្នាមានការយល់ច្រឡំទៀតដែរថា៖ «វាគ្រាន់តែការបង្ហាញពីស្មារតីក្រុមរឹងមាំតែប៉ុណ្ណោះ។ ហេតុការណ៍នេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងកម្មវិធីអបអរចុងឆ្នាំរបស់ក្រុមហ៊ុន។ ក្រុមការងាររបស់ពួកយើងពិតជារឹងមាំមែន» ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី មហាជនជាច្រើន ជាពិសេស អ្នកនិយមលេងបណ្តាញសង្គមតែម្តង បាននាំគ្នាប្រតិកម្ម រិះគន់យ៉ាងខ្លាំង ទៅលើសកម្មភាពមួយនេះ និងបានលើកឡើងថា វាគឺសកម្មភាពរំលោភបំពានលើបុគ្គលិកជាខ្លាំង។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ទេថា ក្រោយកើតហេតុខាងសមត្ថកិច្ចជំនាញ ចុះធ្វើការស៊ើបអង្កេត លើករណីខាងលើនេះ ឬយ៉ាងណានោះទេ ៕
 
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ហួសចិត្ត! ក្រុមហ៊ុនមួយនៅចិន បង្ខំឲ្យបុគ្គលិកលុតជង្គង់ ទះកំផ្លៀងគ្នាទៅវិញទៅមក ព្រោះតែរឿងចិងសោះ…(មានវីដេអូ)

No comments:

Post a Comment